Khmer transcript of AEDC family awareness video

Transcript of Awareness for Families video (3:03)

Narrator


កម្មវិធីជំរឿនស្ដីពីការអភិវឌ្ឍន៍វិស័យអប់រំកុមារតូចៗអូស្រ្តាលី អក្សរកាត់ហៅ(AEDC) គឺជាការប្រមូល​ព័ត៌មាននៅទូទាំង​ប្រទេសអូស្ត្រាលីស្ដី​អំពីការអភិវឌ្ឍន៍នៃការអប់រំ​កុមារតូចៗ​ ។

គ្រូបង្រៀនបំពេញកំណែថ្មីនៃឧបករណ៍អូស្ត្រាលីស្ដីពី​ការ​អភិវឌ្ឍន៍ពីដំបូងនៃកុមារ​ក្នុងឆ្នាំទី១នៃការសិក្សា​ពេញម៉ោង​រៀងរាល់បីឆ្នាំម្តង។

កំណែថ្មីអូស្ត្រាលីស្ដីពីឧបករណ៍ផ្នែកការ​អភិវឌ្ឍន៍ពីដំបូងនៃការអប់រំកុមារ​ គឺវាស់វែងការអភិវឌ្ឍន៍របស់​កុមារនៅក្នុងផ្នែក៖

សុខភាព និងសុខុមាលភាពរាងកាយ សមត្ថភាពផ្នែក​សង្គម ភាពចាស់ទុំផ្លូវសតិអារម្មណ៍ ជំនាញភាសា និងជំនាញយល់ដឹង (​នៅតាមសាលា) ជំនាញប្រាស្រ័យទាក់ទង និងចំណេះដឹងទូទៅ។

គ្រូថ្នាក់​មត្តេយ្យបំពេញឧបករណ៍ផ្នែកការ​អភិវឌ្ឍន៍​​​សម្រាប់​កុមារនៅក្នុងថ្នាក់រៀនរបស់ខ្លួនដោយផ្អែកទៅលើការសង្កេត​របស់គ្រូនៅក្នុងបន្ទប់ថ្នាក់រៀន។

AEDC មិនមែនជាការធ្វើតេស្ត​ទេ ហើយព័ត៌មានដែលប្រមូលបាននឹងមិនត្រូវបានគេប្រើប្រាស់នៅក្នុង​ពេល​បច្ចុប្បន្ននេះ ឬក្នុងពេលអនាគតទេ។

ទិន្នន័យ AEDC ផ្តល់នូវព័ត៌មានដែលជួយគាំទ្រដល់ការអភិវឌ្ឍន៍ និងការរៀបចំផែនការគោលនយោបាយ​​​​ផ្នែកសុខាភិបាល អប់រំ និងសហគមន៍។

ព័ត៌មានដែលប្រមូលបានគឺបញ្ជាក់អំពីអ្វីដែល​មានប្រសិទ្ធភាព និងចំណុចដែលត្រូវការការកែលម្អ ដើម្បីគាំទ្រដល់កុមារ និងគ្រួសាររបស់ពួកគេ។

AEDC ក៏ផ្ដល់ការបញ្ជាក់ពីភាពជោគជ័យនៃការសិក្សាអំពីអក្សរ និងលេខដូចដែលបានវាស់វែងតាមរយៈឆ្នាំសិក្សាដ៏ច្រើនផងដែរ។

AEDC ផ្តល់ជូនខ្លឹមសារសង្ខេបថាតើកុមារនៅក្នុងសាលារៀនកំពុងរីកចម្រើនកម្រិតណា​នៅក្នុងវិស័យនានា ហើយថាព័ត៌មាន​មិនត្រូវបានគេរាយការណ៍សម្រាប់កុមារម្នាក់ៗទេ ប៉ុន្តែសម្រាប់​កុមារជាក្រុមតែម្ដង។

AEDC ផ្តល់នូវខ្លឹមសារសង្ខេបអំពីការអភិវឌ្ឍន៍របស់កុមារសម្រាប់កុមារជាក្រុម និងមិនមែនសម្រាប់កុមារម្នាក់ៗទេ។

របាយការណ៍មានទុកជូននៅតាមសាលា សហគមន៍ រដ្ឋ និងថ្នាក់ជាតិ។

របាយការណ៍កថ្នាក់រដ្ឋ សហគមន៍ និងជាតិគឺមានផ្សព្វផ្សាយជាសាធារណៈ។

បណ្ដាសាលានឹងទទួលបានរបាយការណ៍សង្ខេបបន្ទាប់ពីបានបញ្ចប់ការប្រមូលព័ត៌មាន។

សាលានឹងផ្តល់ព័ត៌មានបន្ថែមទៀតអំពីការចូលរួមរបស់កូនលោកអ្នកនៅក្នុងកម្មវិធី AEDC នៅចុងបញ្ចប់នៃត្រីមាសទី 1 ។

ប្រសិនបើលោកអ្នកមិនចង់ឱ្យគ្រូបំពេញការស្ទង់មតិឱ្យកូនរបស់លោកអ្នកទេ លោកអ្នកអាចទាក់ទងទៅនាយកសាលាបាន។

លទ្ធផលនៃការស្ទង់មតិ AEDC ត្រូវបានគេរាយការណ៍ជាទម្រង់​ភាគរយសង្ខេបនៅគ្រប់ជាន់ថ្នាក់ទាំងអស់នៃរបាយការណ៍ ។

ភាពសម្ងាត់ និងភាពជាឯកជនរបស់សិស្សម្នាក់ៗត្រូវបានរក្សា​ការពារ។

បណ្ដាសាលាត្រូវមានលទ្ធភាពរៀបចំផែនការសម្រាប់សុខភាព និងការអភិវឌ្ឍន៍របស់កុមារ។

ការអនុញ្ញាតឱ្យគ្រូថ្នាក់​មត្តេយ្យបំពេញការស្ទង់មតិសម្រាប់ឲ្យ​កូនរបស់លោកអ្នក​ចូលរួម​​​​​គឺពិតជា​មានសារៈ​សំខាន់ខ្លាំងណាស់ ដើម្បីធានាថា យើងទទួលបានលទ្ធផល។

ដើម្បីជួយសាលា សហគមន៍ និងរដ្ឋាភិបាលឱ្យបាន​យល់អំពីវិធីសាស្ត្រល្អបំផុតនៅក្នុងការគាំទ្រ​ដល់​ការអភិវឌ្ឍន៍របស់កុមារនៅក្នុងឆ្នាំសិក្សា​ដំបូងរបស់ពួកគេ និងវិធីសាស្រ្តដ៏ល្អបំផុតនៅក្នុងការរៀបចំផែនការគាំទ្រ​ដល់កុមារ ​គ្រួសារ និងសហគមន៍។

បច្ចប្បន្ននេះគឺសំខាន់ជាងពេលណាៗទាំងអស់ដែល សុខភាពនិងការអភិវឌ្ឍន៍របស់កុមារគឺជាអាទិភាពចម្បង។

ព័ត៌មានបន្ថែមមានទុកជូននៅលើគេហទំព័រ AEDC ទូទាំងប្រទេស។

លោកអ្នកអាចពិគ្រោះជាមួយនាយកសាលា និងអ្នកសម្របសម្រួលគឺ AEDC របស់សាលាបាន ប្រសិនបើលោកអ្នកមានសំណួរ​ថែមទៀត។



End of Transcript.

Return to top of page Back to top